កោះកុងៈ មន្ត្រីនគរបានក្រុងខេមរភូមិន្ទបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចររាចរណ៍មួយបានកើតឡើង ដែលបង្កដោយម៉ូតូបើកទៅបុកនឹងបង្គោលស្លាកបរិស្ថាន បណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត។
ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវកែងភូមិ៤ សង្កាត់ដងទង់ ក្រុងចេមរភូមិន្ទ ខេត្តកោះកុង។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃឿន ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប។
ប្រភពដដែលបានបន្តថា គ្រោះថ្នាក់ចររាចរណ៍នេះកើតឡើងដោយសារជនរងគ្រោះបើកបរក្នុងស្ថានភាពល្បឿនលឿននិងស្រវឹង ក្នុងពេលមេឃកំពុងភ្លៀង ហើយជ្រុលចង្កូតទៅបុកនឹងបង្គោលស្លាកបរិស្ថានត្រង់ចំណុចផ្លូវកែង បានបណ្ដាលឲ្យរងរបួសរហូតដល់ស្លាប់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យសាកសព រួចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់