កណ្តាលៈ ករណីអគ្គីភ័យ ឆេះផ្ទះប្រជាពលរដ្ឋ។ កើតហេតុ ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៧និង៤០នាទីយប់
ចំណុច ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ម្ចាស់ផ្ទះ ឈ្មោះ សុខ រ៉ា ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ មានមុខរបរ មន្ត្រីសាលាក្រុងចូលនិវត្តន៍ផ្ទះ ដែលឆេះ១ខ្នង ទំហំ៨ម៉គុណ៩ម៉ ជញ្ជំងឈើ ប្រក់ក្បឿង សម្ភារៈខូចខាតរួមមាន៖ ទូបញ្ឈរ ចំនួន១,ពូក ចំនួន១,កង្ហារចំនួន២ និងសម្ភារៈប្រើប្រាស់ខោអាវ មួយចំនួនផ្សេងទៀត។
មុនពេលកើតហេតុ ម្ចាស់ផ្ទះទាំង២នាក់ប្ដីប្រពន្ធ គាត់ឈឺដូចគ្នា ហើយដេកសម្រាកនៅក្រោមផ្ទះនេះទាំង២នាក់ ពេលនោះគាត់បានឭសម្លេង ប្រិបៗនៅលើផ្ទះ គាត់ងើយមើលក៏ឃើញផ្សែងហុយលើផ្ទះគាត់ ទើបដឹងថាឆេះផ្ទះហើយ ក៏ស្រែកឲ្យអ្នកជិតខាងជួយ។ ដោយម្នាក់ៗបានយកទុយោទឹកមកបាញ់ និងធុងជះរលត់បាត់អស់ តែផ្ទះបានឆេះអស់៤០ភាគរយទៅហើយ ។
មូលហេតុ គឺបណ្ដាលមកពី ឆ្លងចរន្តអគ្គីសនី៕
មតិយោបល់