ប្រព័ន្ធ iOS 11 ដែលទើបប្រកាសនៅក្នុងសមាជក្រុមអ្នកអភិវឌ្ឍកម្មវិធីពិភពលោក WWDC ថ្មីៗនេះ បានរំលេចនូវលក្ខណៈ និងសមត្ថភាពថ្មីៗជាច្រើន។ ក្នុងនោះ មុខងារបន្ថែមថ្មីក្នុងកម្មវិធី Camera ក៏មានច្រើន និងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ដែរ។ ក្នុងនោះវាមានដូចជា៖

- ថតរូបបែបអាជីពកាន់តែប្រសើរ
មុខងារ Portrait Mode អាចគាំទ្រជាមួយបច្ចេកវិទ្យា Image Stabilizer, HDR និង True Tone Flash (អាចបើកពិលបាញ់ពន្លឺជំនួយ) ខណៈកំពុងថតយកផ្ទៃរូបភាពខាងក្រោយព្រាលលើរូបថតរបស់លោកអ្នក។
- Live Photos កាន់តែរស់រវើក
មុខងារថតរូបរស់រវើកថ្មី អនុញ្ញាតឱ្យរូបថតនោះមានសកម្មភាពរត់ទៅរត់មក ឬរត់ទៅម្តងហើយម្តងទៀតបាន។ លើសពីនេះ វាក៏មានបន្ថែមមុខងារ Long Exposure សម្រាប់ថតឱ្យជាប់ពន្លឺជាខ្សែៗបានផងដែរ។
https://giphy.com/gifs/l0Iy6ZrLUp9IJ1raw
- ប្រើបច្ចេកវិទ្យាបង្រួមរូបថត-វីដេអូថ្មី
ជាមួយកម្មវិធី Camera ថ្មី ទំហំរូបថត-វីដេអូ នឹងស៊ីមេម៉ូរីតិចជាងមុន តែរក្សាគុណភាពរូបនៅដដែល ដោយសារតែក្រុមហ៊ុនបានដាក់បញ្ចូលនូវបច្ចេកវិទ្យាបង្រួមរូបថ្មី។ បន្ថែមពីនេះ គឺវាមានជម្រើសកែផ្ទៃរូបថតកាន់តែសម្បូរបែប និងកាន់តែប្រសើរដូចធម្មជាតិ។
- បង្កប់មុខងារអានកូដ QR
តាមរយៈ iOS 11 លោកអ្នកមិនចាំបាច់ដំឡើងកម្មវិធីស្កេន QR Code ដូចជាជំនាន់មុនៗនោះទេ ព្រោះវាត្រូវបានភ្ជាប់មកជាមួយមុខងារអានកូដ QR រួចជាស្រេចហើយ។ ពោលគឺ លោកអ្នកគ្រាន់តែបើកម្មវិធី Camera លើទូរសព្ទ រួចដាក់តម្រង់ឱ្យចំកូដ QR ប៉ុណ្ណោះ៕

មតិយោបល់