កណ្តាលៈ ករណីហិង្សាដោយចេតនា បុរសជាពេទ្យឯកជនម្នាក់ ត្រូវបានរងរបួសកែវភ្នែកធ្ងន់ ដោយត្រូវជះនឹងថ្នាំពុលចំ ក្រោយពេលទៅព្យូរសារ៉ូមឲ្យម្តាយក្មេក។
កើតហេតុនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៦ល្ងាច នៅចំណុច ភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ គុណ តាំងអូន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ពេទ្យឯកជន មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល។ ចំណែកជនសង្ស័យ ឈ្មោះ អ៊ី ចន្ធូ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន) ។
មុនពេលកើតហេតុ ជនរងគ្រោះបានទៅព្យួរសេរ៉ូមឲ្យម្តាយក្មេកជាជនសង្ស័យ ក្រោយពីព្យូរសេរ៉ូមរួចជនរងគ្រោះក៏បានអង្គុយលេងមួយសន្ទុះ
ហើយក៏បានលាម្ចាស់ផ្ទះត្រឡប់ទៅផ្ទះវិញ។ ពេលជនរងគ្រោះដើរជិតដល់ម៉ូតូរបស់ខ្លួន ស្រាប់តែជនសង្ស័យបានយកទឹកមានលាយថ្នាំពុលសម្រាប់បាញ់ស្វាយជះទៅលើជនរងគ្រោះ ត្រូវចំភ្នែកខាងឆ្វេងបណ្តាលឲ្យមានការឈឺចុកចាប់ជាខ្លាំង បន្ទាប់មកជនសង្ស័យក៏បានរត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅព្យាបាលភ្នែកនៅឯពេទ្យភ្នំពេញ។
លុះដល់ថ្ងៃទីកើតហេតុខាងលើ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ កំពង់ស្វាយ ។ ករណីនេះផ្នែកជំនាញសហការជាមួយប៉ុស្តិ៍ចុះដល់កន្លែងកើតហេតុដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់