ភ្នំពេញៈ យ៉ាងហោចណាស់ មានយុវជន ជាអនីតិជន ៣នាក់ក្នុងចំណោម ៥នាក់ ត្រូវបានតុលាការកាត់ទោស ពាក់ព័ន្ធករណី លួច (ឆក់កាបូប) នៅក្នុងទីក្រុងភ្នំពេញ។
ជនជាប់ចោទទី១ឈ្មោះ ទឹម ពុធសំណាង ភេទប្រុស អាយុ ១៧ឆ្នាំ ជាអតីត ទណ្ឌិតទើបចេញពីពន្ធនាគារ រឿង លួច (ឆក់កាបូបយ៉ាងសកម្ម) ទី២ឈ្មោះ ទ្រី ទីទី ហៅ ទីម៉ាប់ ភេទប្រុស អាយុ ១៧ឆ្នាំ និងទី៣ឈ្មោះ សួន លក្ខិណា ភេទស្រី អាយុ ១៧ឆ្នាំ ត្រូវបានលោក អ៊ំ សុភក្តី តំណាងអយ្យការអមសាលាដំបូងក្រុងភ្នំភេញចោទពីបទ លួច (ឆក់កាបូប) ប្រព្រឹត្តនៅចំណុចមុខវិហារចាម ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ កាលពីវេលាម៉ោង ១២យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៦នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការជនជាប់ចោទទាំង៣នាក់បានសារភាពថា ពួកគេស្គាល់គ្នាតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក រួចបានណាត់គ្នាប្រមូលម្តុំនៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ ថ្ងៃល្អ ពិភាក្សាគ្នា រៀបចំផែនការឆក់កាបូប។ ក្រុមជនជាប់ចោទទទួលស្គាល់ថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់កាបូប ជនបរទេសកាលពីថ្ងៃកើតហេតុនោះមែន ក្រោយពេលឆក់បានពួកគេយកទៅចែកគ្នានៅបន្ទប់ផ្ទះសំណាក់វិញ។
ទោះជាយ៉ាងណាលោក ហន សុខេមរិន ប្រធានចៅក្រមជំនុំជម្រះបានលើកពេលប្រកាសសាលក្រមសំណុំរឿងនេះទៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ៕
https://youtu.be/gs0BJuJdWUI
មតិយោបល់