ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចកង់ស្គី និងកាបូបស្ពាយ

ភ្នំពេញ: ករណីប៉ុនប៉ងលួចកង់ស្គី និងកាបូបស្ពាយ នៅថ្ងៃទី២១ឧសភា២០១៥ ប្រហែលម៉ោង០៤:៥០នាទីទាបភ្លឺ នៅចំនុចផ្ទះលេខ៥៩៧ ផ្លូវលេខ១២៨ ក្រុម៤៣ ភូមិ១២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពឲ្យដឹងថា ជនសង្ស័យឈ្មោះ ចេង សំណាង ហៅណាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅតាមសំយាបផ្ទះ ក្នុងត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពបន្តថា ជនរងគ្រោះឈ្មោះ ហួត សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខហាងរ៉ូយ៉ាល់ ហ្គោលស៊ូគីស៊ុប ស្នាក់នៅផ្ទះលេខ ៥៩៧ ផ្លូវលេខ១២៨ក្រុម៤៣ភូមិ១២សង្កាត់ទឹកកល្អក់១ ខណ្ឌទួលគោក។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានដង្កាប់ដងជ័រពណ៌បៃតងលឿង០១ កន្ត្រៃ ដងជ័រណពណ៌ត្រួយចេក០១ កូនកាំបិតចុងស្រួចដងរុំស្កុត ពណ៌ខ្មៅ០១ ដែកលួសសំរាប់ឆ្កឹះមេសោរ០២ ម្ជុលខ្ទាស់០១ និងកូនសោរម៉ូតូចំនួន០២។

ហេតុការណ៍ខាងលើនេះ កើតឡើង ខណ:ជនរងគ្រោះនៅដេកយាមមុខហាងរ៉ូយ៉ាល់ស៊ូគីស៊ុប ដូចសព្វដង ពេលនោះជនសង្ស័យបានធ្វើសកម្មភាពលួចកូនកង់ស្គី និងសាក់កាដូ ក៏ត្រូវបានជនរងគ្រោះដឹង ហើយក៏ដេញចាប់ ពេលនោះសមត្ថកិច្ចយើងដែលល្បាតសហការជាមួយប៉ុស្តិ៍ ក៏បានអន្តរាគមនឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាល ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

photo_2016-05-21_13-46-49 photo_2016-05-21_13-46-51

មតិយោបល់