ឥណ្ឌាៈ ប្រធានរដ្ឋមន្រ្តី លោក Virbhadra Singh នៅថ្ងៃសៅរិ៍នេះ បាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ១៤ នាក់ស្លាប់ និង ៣១នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរថយន្តដឹកពួកគេ បានរអិលចេញពីផ្លូវភ្នំមួយ ហើយបានធ្លាក់ចូលទៅក្នុងជ្រោះជ្រៅ នៅរដ្ឋ Himachal Pradesh ភាគខាងជើងប្រទេសឥណ្ឌា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។
គ្រោះថ្នាក់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃសុក្រ ក្នុងតំបន់ដាច់ស្រយាល នៃស្រុក Chamba ចម្ងាយប្រហែល ៣៦៥ គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុង Shimla។
បើតាមមន្ត្រីម្នាក់ បានឲ្យដឹងបន្ថែមថា «មនុស្សចំនួន ៧នាក់ស្លាប់នៅនឹងកន្លែង ខណៈដែល ៣នាក់ទៀត បានស្លាប់នៅតាមផ្លូវ ក្នុងគ្រាដែលបញ្ជូនមកកាន់ មន្ទីរពេទ្យ និង ៤នាក់ផ្សេងទៀត បានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យ»៕
មតិយោបល់