ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យ៣នាក់ នៅតំបន់អាជ្ញាធរធ្លាប់ចុះចាញ់សមរភូមិគ្រឿងញៀន

ភ្នំពេញៈ នាល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ទឹកថ្លា បានចុះបង្ក្រាបទីតាំងប្រើប្រាស់ និងចែកចាយគ្រឿងញៀនដ៏ល្បី នៅកណ្ដាលរាជធានីភ្នំពេញ ដែលកន្លងមកអាជ្ញាធរធ្លាប់សារភាពថា ចុះចាញ់សមរភូមិគ្រឿងញៀន។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែឧសភានេះ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតំបន់បឹងឈូក ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់។

តំបន់បឹងឈូក ទល់មុខមន្ទីរពេទ្យលោកសង្ឃ ត្រូវបានគេស្គាល់ថា ជាទីប្រជុំទៅដោយក្រុមប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដែលកន្លងមក អាជ្ញាធរខណ្ឌសែនសុខ ធ្លាប់បានសារភាពថា អសមត្ថភាពក្នុងការបង្ក្រាបបញ្ហាគ្រឿងញៀននៅក្នុងតំបន់នេះ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

photo_2016-05-21_17-05-39photo_2016-05-21_17-04-43 photo_2016-05-21_17-04-44 photo_2016-05-21_17-05-43

មតិយោបល់