ព័ត៌មានជាតិ

ខណៈនេះ មានអគ្គិភ័យកំពុងឆាបឆេះនៅក្នុងបុរីល្អពេញចិត្ត ក្នុងខណ្ឌឬស្សីកែវ

ភ្នំពេញៈ ប្រភពពីភ្នាក់ងារ Post News បានឲ្យដឹងថា នាវេលាម៉ោង៨និង ៤០នាទី យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នេះមានអគ្គីភ័យកំពុងឆាបឆេះជាន់ឡៅតឿក្នុងបុរីល្អពេញចិត្តដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នារយាយការណ៍ជូនសមត្ថកិច្ចចុះមកអន្តរាគមន៍។

ក្រោយពីមានហេតុការណ៍នេះកើតឡើងភ្លាម គេសង្កេតឃើញវត្តមានកងកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ រួមទាំងក្រុមរថយន្តពន្លត់អគ្គិភ័យផងដែរ បានចុះមកអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះនេះភ្លាមៗដល់កន្លែងកើតហេតុ ដោយបានប្រើប្រាស់ទឹកអស់ ២រថយន្ត ទើបរលត់ទៅវិញជាស្ថាពរ ដោយមិនបណ្តាលឲ្យឆាបឆេះរាលដាល​ដល់ផ្ទះទាំងមូលនោះទេ គ្រាន់តែរងការខូចខាតពូក១ ប៉ុណ្ណោះ និងមិនបណ្តាលឲ្យមាននរណាម្នាក់ មានគ្រោះថ្នាក់នោះឡើយ។

ចំណែកមូលហេតុនៃការឆាបឆេះយ៉ាងណានោះ គេនៅមិនទាន់ដឹងនៅឡើយនោះទេ សមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ៕

មតិយោបល់