អាសូរណាស់! បុរសម្នាក់ដេកខ្យល់គស្លាប់ក្នុងវត្តតែម្នាកឯង

កណ្ដាលៈ បុរសម្នាក់ចាកចេញពីផ្ទះទៅលេងមិត្តភក្តិ បែរជាទៅដេកខ្យល់គស្លាប់ក្នុងវត្ត បង្កការភ្ញាក់ផ្អើល។

ហេតុ‌ការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃ‌ទី‌០៨ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចវត្តសុវណ្ណវត្តី ហៅវត្ត ព្រែកតាមាក់ ភូមិព្រែកតាមាក់ ឃុំ‌ព្រែកតាមាក់ ស្រុក‌ខ្សាច់កណ្តាល ខេត្ត‌កណ្ដាល‌។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ‌មានឈ្មោះ‌ វី ប៊ុនធឿន ភេទ‌ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិចុងបឹង ឃុំ‌គៀនឃ្វាន ស្រុកកំចាយមា ខេត្តព្រៃវែង‌ (ស្លាប់‌)។ មានប្រពន្ធឈ្មោះ អ៊ុន សម្បត្តិ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិចុងបឹង ឃុំគៀនឃ្វាន ស្រុកកំចាយមា ខេត្តព្រៃវែង និងមានកូនស្រី២នាក់។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូឌុបទៅដល់ផ្ទះឈ្មោះ យ៉ាត ប៊ុនថាតនិងហូបបាយជុំគ្នា រហូតដល់ម៉ោង៧យប់ ជនរងគ្រោះបាន ប្រាប់ឈ្មោះ អួន អៀង ថាខ្ញុំទៅផ្សារថ្មី ហើយក៏ចេញបាត់មក ដល់ម៉ោង៨យប់ ជនរងគ្រោះបានទូរស័ព្ទប្រាប់ឈ្មោះ អួន អៀង ថាខ្លួនដេកនៅផ្ទះមិត្តភក្តិនៅផ្សារថ្មី។ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៦ព្រឹក ឈ្មោះ អួន អៀង បានទូរស័ព្ទទៅជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនលើក លុះនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ១២និង៣០នាទី ជនរងគ្រោះបានចូលមកដេកលើសាលាឆាននៅក្នុងវត្តសុវណ្ណវត្តី ហៅវត្តព្រែកតាមាក់ រហូតដល់ម៉ោង៦ល្ងាច ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិត។

សាកសពដេកស្លាប់ស្លៀកត្រនាប់ពណ៌ខ្មៅ ស្នាមឆ្អានៅថ្ពាល់ខាងឆ្វេងមួយកន្លែង ជាស្នាមកកិត ។ កម្លាំងជំនាញបានចុះពិនិត្យដោយហ្មត់ចត់ និងមានការចូលរួមពីគ្រូពេទ្យ ក្រុមប្រឹក្សាឃុំសាកសព‌ពុំ‌មាន‌ស្លាក‌ស្នាមអ្វី‌គួរ‌ឲ្យ‌កត់‌សំគាល់‌ឡើយ‌ គឺ‌ពិត‌ជាស្លាប់ដោយ‌សារខ្យល់គមែន ហើយបាន‌ប្រគល់សព‌ជូន‌ក្រុម‌គ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់