ភ្នំពេញៈ បុរសម្នាក់បើករថយន្តមួយគ្រឿង សង្ស័យស្រវឹងស្រា បោះពួយយ៉ាងលឿនមិនប្រយត្ន័ បណ្ដាលជ្រុល ទៅបុកបង្គោលភ្លើង និងបង្គោលស្លាកសញ្ញា បាក់រលំរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនមានអ្នករបួស ។
ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១និង៥០នាទីយប់ រំលងអធ្រាតឈានចូលថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២១ ។ ស្ថិតតាមបណ្ដោយផ្លូវនិរុហ៍ ចំណុចជិតអាងទឹក ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក RANGE ROVER ពណ៌ស ពាក់ផ្លាកលេខកម្ពុជា T.R 0110 ធ្វើដំណើរទិសដៅពីត្បូងទៅជើង បោះពួយយ៉ាងលឿន សង្ស័យស្រវឹងស្រា ខណៈមកដល់ចំណុចកើតហេតុ បានខាងលើ បានជ្រុលទៅបុកបង្គោលភ្លើង និងបង្គោលស្លាកសញ្ញាពេញទំហឹង បណ្ដាលឲ្យបាក់ដាច់រលំដល់ដី រងការខូចខាតរថយន្ត ខ្ទេចមួយកំណាត់មុខទៅលែងរួច ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញវាស់វែង ស្ទូចរថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕










មតិយោបល់