កីឡាករ Sergio Ramos ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិអេស្ប៉ាញមុនការប្រកួតវគ្គជម្រុះ ពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០១៦នៅសប្តាហ៍នេះ ។
កីឡាករវ័យ២៨ឆ្នាំរូបនេះបានរងរបួសនៅតង់ទី១ក្នុងការប្រកួតដែល Real Madrid ឈ្នះ Athletic Bilbao 5-0 កាលពីយប់ថ្ងៃអាទិត្យ យោងតាមការពិនិត្យរបស់ក្រុមគ្រូពេទ្យបានបង្ហាញថា Ramos គឺមានបញ្ហារបួសសាច់ដុំកំភួនជើងហើយ តំណែងរបស់គេនឹងត្រូវជំនួសដោយខ្សែការពាររបស់ក្លិបអ្នកមានបុណ្យ Barcelona គឺកីឡាករ Marc Bartra ។
ក្រុមគោជល់អេស្ប៉ាញបានប្រកាសថា “ខ្សែការពារ Sergio Ramos នឹងត្រូវអវត្តមានសម្រាប់ការប្រកួត ជម្រុះយូរ៉ូ ដោយសាបញ្ហារបួសសាច់ដុំកំភួនជើងខាងស្តាំ” ។
គួរបញ្ជាក់ថា អេស្ប៉ាញនឹងត្រូវជួបជាមួយប្រទេស ស្លូវ៉ាគី នៅថ្ងៃព្រហស្បតិ៍ហើយបន្ទាប់មកត្រូវប្រកួតជាមួយ ប្រទេស លុចហ្សាំប៊ួរ នៅថ្ងៃអាទិត្យ ៕
មតិយោបល់