ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីប៉ុនប៉ងលួច

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណី ប៉ុនប៉ងលួច។

កើតហេតុថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទីយប់ នៅចំណុចភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សួន សារិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ មុខរបរលក់ដូរ។ ចំណែកជនសង្ស័យឈ្មោះ ប៊ៀវ អួង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុងប៉ោយប៉ែត។

មុនពេលកើតហេតុ ជនរងគ្រោះកំពុងសម្រាកលង់លក់នៅក្នុងផ្ទះ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចដោះអំពូលភ្លើងបំភ្លឺខាងមុខផ្ទះរបស់ជនរងគ្រោះ ហើយបើកទ្វារបង្អួចផ្លោះចូលទៅក្នុងផ្ទះប៉ុនប៉ងធ្វើសកម្មភាពលួច តែត្រូវជនរងគ្រោះជាម្ចាស់ផ្ទះដឹងទាន់ដេញចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ និងបញ្ជូនមកអធិការដ្ឋានគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់