ព័ត៌មានជាតិ

ជិះម៉ូតូទៅបុករថយន្តពេញទំហឹង របួសធ្ងន់២នាក់

កណ្តាល: ករណី គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យរបួសធ្ងន់ ២នាក់។
កើតហេតុនៅវេលាម៉ោង១០និង២៣នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅលើផ្លូវលេខ២៦១ ស្ថិតក្នុងភូមិ ព្រែកឫស្សី ឃុំសំបួមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿង ម៉ាក កូរ៉េ សេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ សុន សុង ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅភូមិជ្រេមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល និងអ្នករួមដំណើរម្នាក់ឈ្មោះ ធូ ថេន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅជាមួយគ្នាបានធ្វើដំណើរ ពីជើងទៅត្បូង(គ្មានភ្លើងប៉ុន្តែមានពាក់ភ្លើងហ្វានៅក្បាល)លុះមកដល់ចំណុចកើតហេតុ បានមកបុកជាមួយរថយន្ត ១គ្រឿង ម៉ាកកាមរី ពណ៌ស្លែ ពាក់ស្លាកលេខ ច6157ភ.ព2 ក្នុងទិសដៅ បញ្រ្ចាសទិសគ្នា បើកបរដោយឈ្មោះ ខឿន វ៉ាន់ដេត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិពោង ឃុំសំបួមាស ស្រុកមុខកំពូល (រត់គេចខ្លួនបាត់)។ បណ្ដាលឲ្យរបួសធ្ងន់អ្នកជិះម៉ូតូទាំង២នាក់ ត្រូវបានបញ្ចូនទៅព្យាបាលនៅឃុំសំបួរមាស។

ចំណែកម៉ូតូនិងរថយន្ត បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល រង់ចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់