ព័ត៌មានជាតិ

នគរបាលខណ្ឌដូនពេញ បង្ហាញមុខជនសង្ស័យ៥នាក់ ករណី លួចស្លាកលេខរថយន្តយ៉ាងសកម្ម នៅរាជធានីភ្នំពេញ

ភ្នំពេញ: នៅវេលាម៉ោង១រំលងអធ្រាត្រ រហូតដល់ម៉ោង០៦ ទៀបភ្លឺ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកកិច្ចប្រតិបត្តិការបង្រ្កាប ដោយឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់បានចំនួន០៥នាក់ នៅចំណុចផ្លូវលេខ១៧៨មុខក្លោងទ្វារចូលវត្តកោះ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង៥នាក់៖ ១.ឈ្មោះ សាត វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ ២.ឈ្មោះធឿន ប៊ុនថេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ទីលំនៅមិនពិតប្រាកដ ៣.ឈ្មោះរ៉ុត ខ្លឹមពិដា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ ៤.ឈ្មោះ ឡេង រ៉ាវុធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ និង៥.ឈ្មោះផើម យ៉ាងភូម ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ចបង្ហាញមុខជាសាធារណ: មុននិងបញ្ជូនឡើងតុលាការ។

វត្ថុតាងចាប់យកបានរួមមាន៖
-ស្លាកលេខរថយន្តមានលេខ ភ្នំពេញ2 AE 2757 ចំនួន០២
-ឧបករណ៍កូនសោរសំរាប់ដោះស្លាកលេខរថយន្តមួយចំនួន
-ម៉ូតូមួយគ្រឿងម៉ាកICON ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1U 3625 ៕

មតិយោបល់