ព័ត៌មានបច្ចេកវិទ្យា

ចង់ដឹងច្បាប់ចរាចរណ៍ផ្លូវគោកខ្មែរ មិនចាំបាច់ទៅណាឆ្ងាយទេ! App វាមានតើ

សម្រាប់លោកដែលចង់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកខ្មែរ ឱ្យតែមានស្មាតហ្វូនក្នុង​ដៃ គឺមិនចាំបាច់ទៅណាឆ្ងាយនោះទេ គឺអាចទាញយកកម្មវិធី Traffic Law នេះ យកទៅដំឡើងលើទូរសព្ទដៃរបស់ខ្លួនទៅ អាចដឹងហើយ។ វាគឺជាផ្នែកមួយនៃឯក​សារច្បាប់អេឡិចត្រូនិច ដែលបង្កើតឡើងដោយ SPM សម្រាប់ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការស្វែងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក នៅលើទូរ​សព្ទ​ដៃប្រភេទ​ Android និង iOS និងអាចទាញយកទៅប្រើប្រាស់ដោយសេរី។

Traffic Law ប្រជុំទៅដោយក្រមច្បាប់ផ្សេងៗនៅក្នុងចង្កោមនៃច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា រាប់បញ្ចូលទាំង បទប្បញ្ញាត្តិទូទៅ សញ្ញាចរាចរណ៍ សិទ្ធិ និងកាត្តព្វកិច្ចអ្នកបើកបរយានជំនិះនៅតាមដងផ្លូវ អំពីករណីកើតមានគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចរបស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក និងទោសប្បញ្ញាត្តិផ្សេងៗទាក់ទងទៅនឹងច្បាប់នេះជាដើម។

ដូច្នេះ បើប្រិយមិត្តចង់ស្វែងយល់ ឬចង់ដឹងពីច្បាប់នេះ ដើម្បីកុំឱ្យប្រព្រឹត្តខុសដោយអចេតនាក្នុងកាល:ទេស:ណាមួយដែលខ្លួនកំពុងធ្វើដំណើរនៅតាមដងផ្លូវ អាចចុចត្រង់តំណភ្ជាប់នេះ Traffic Law (Android, iOS) ដើម្បីទាញយកទៅដំឡើងប្រើលើទូរសព្ទដៃ ឬថេប្លេតរបស់ខ្លួនបាន៕

មតិយោបល់