ព័ត៌មានជាតិ

ឃើញម្ចាស់គេរវល់លាងចាន ធ្វើសកម្មភាពលួចកាបូបលុយជនជាតិវៀតណាមដូចគ្នា គេចមិនរួចជាប់ខ្នោះសមត្ថកិច្ច

កណ្តាល: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចកាបូបលុយជនជាតិវៀតណាមដូចគ្នាបានសម្រេច តែគេចមិនរួចត្រូវម្ចាស់គេឃើញទាន់ ស្រែកឆោឡោផ្អើលសមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះខាងលើមានឈ្មោះ ជិន ធីបី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់ដូរ មានទីលំនៅស្នាក់នៅៗភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ចំណែកជនសង្ស័យមានឈ្មោះជឿង មិនទឹង ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិជនវៀតណាមមុខរបរ កម្មករ បច្ចុប្បន្នស្នាក់នៅភូមិក្បាលជ្រោយ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។ ដកហូតបាន លុយខ្មែរចំនួន ១១,៨០០ រៀល និងលុយវៀតណាមចំនួន ៥៣០០០ដុង។

មុនពេលកើតហេតុ ជនរងគ្រោះកំពុងនៅលាងចានខាងក្រោយក្នុងផ្ទះលក់ដូរ ស្រាប់តែពេលនោះជនសង្ស័យ បានដើរចូលមកក្ន្ងុងកន្លែងលក់ដូររួចបានទាញកិះទូរបើកយកលុយដាក់ក្នុងហោប៉ៅរបស់ខ្លួន ឃើញដូចនេះជនរងគ្រោះស្ទុះមកចាប់អាវជាប់ រួចស្រែកហៅឲ្យគេជួយភ្លាមនោះបងប្អួនមកជួយចាប់បានប្រគល់ឲ្យនគរបាលវរះការពារព្រំដែន ៦០៥នៅក្បែរនោះតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់