ព័ត៌មានសុខភាព

ស្ទើរមិនគួរឲ្យជឿថា ស្លឹកប៊ឺរផ្តល់អត្ថប្រយោជន៍ខ្លាំងយ៉ាងនេះសោះ!!!

គ្រប់គ្នាប្រាដកជាដឹងរួមមកហើយអំពីអត្ថប្រយោជន៍ជាច្រើននៃផ្លែប៊ឺរ ក៏ប៉ុន្តែអ្នកប្រហែលមិនទាន់ដឹងថា ស្លឹករបស់វាមានអត្ថប្រយោជន៍យ៉ាងណាចំពោះសុខភាពនោះឡើយ។ បើយោងតាមគេហទំព័រ naturalmedicinebox បានចុះផ្សាយថា ស្លឹកប៊ឺរ មានផ្ទុកសារធាតុចិញ្ចឹម ព្រមទាំងប្រូតេអ៊ីនសំខាន់ៗជាច្រើន ដែលអាចជួយការពាររាងកាយ និងព្យាបាលជំងឺបានច្រើនមុខ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានមកពីការប្រើប្រាស់ ស្លឹកប៊ឺរៈ

  • ជួយបន្ធូរបន្ថយអាការឈឺក្បាល
  • ប្រឆាំងនឹងការទល់លាមក
  • ធ្វើឲ្យសរសៃប្រសាទមានភាពស្ងប់ស្ងាត់
  • ព្យាបាលបញ្ហាឈឺធ្មេញ
  • ការពាររោគក្រពះ
  • ទប់ស្កាត់ការឆ្លងមេរោគលើផ្លូវបង្ហូរនោម
  • ព្យាបាលជំងឺលើសឈាម
  • ព្យាបាលជំងឺទឹកនោមផ្អែម
  • ទម្លាក់ដង្កូវព្រូនក្នុងពោះវៀន
  • ជួយគ្រប់គ្រងការមករដូវ និងបញ្ហារាំងរដូវ
  • កម្ចាត់ក្រួសក្នុងតម្រងនោម
  • កាត់បន្ថយបញ្ហាក្អក និងជំងឺផ្កាសាយ
  • កាត់បន្ថយកូឡេស្តេរ៉ុល
  • បំបាត់អាការក្អួតចង្អោរ
  • ប្រឆាំងនឹងបញ្ហាក្រហោយទ្រូង។

បើតាមប្រពៃណីប្រជាជនអាមេរិកខាងត្បូង តែងតែយកស្លឹកប៊ឺរបន្ថែមទៅក្នុងស៊ុប ដាក់ក្នុងសម្លរ និងរុំសាច់សម្រាប់ដុតជាដើម។ តែប្រសិនបើអ្នកចង់ទាញយកអត្ថប្រយោជន៍ទាំងអស់ពីស្លឹកប៊ឺរ សូមបេះស្លឹកប៊ឺរស្រស់ៗមកដាំទឹក ហើយទទួលទានដូចជាតែ៕

មតិយោបល់