ព័ត៌មានជាតិ

ជញ្ជាំងរបងផ្សារហេងលី រំលោភផ្លូវអស់រាប់ឆ្នាំ ត្រូវបានដោះស្រាយ

ភ្នំពេញៈ ជញ្ជាំងរបងផ្សារហេងលីដែលរំលោភយកចិញ្ចើមផ្លូវបានថយ៣ម៉ែត្រ បន្ទាប់ពីមានវិធានការក្តៅរបស់សាលាខណ្ឌទួលគោក នៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ២២ ខែឧសភា ឆ្នាំ២០១៦។

លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ក្រោយពីបានទទួលបញ្ជាផ្ទាល់ពីលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ដើម្បីរំដោះចិញ្ចើមផ្លូវសាធារណ:នៅក្នុងទឹកដីឲ្យមានរបៀបរៀបរយ និងមានសោភ័ណភាពល្អ តាមដងផ្លូវ ក៏ដូចជួយសម្រួលចរាចរណ៍ដែលតែងតែកកស្ទះផងនោះ។

បន្ទាប់ពីជម្រាបជូនដំណឹងតាមសេចក្តីប្រកាស និងជួបនិយាយប្រាប់ពីមូលហេតុផ្ទាល់ជាមួយអាជីវករម្ចាស់ផ្ទះ ប្រជាពលរដ្ឋ និងសំណូមពរគិតប្រយោជន៍សង្គមជាតិ និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កការបង្ក្រាបទប់ស្កាត់បទល្មើស រក្សាសន្តិសុខ ដោះស្រាយផលវិបាក និងបញ្ហាប្រជាពលរដ្ឋ ជាពិសេសបញ្ហាចរាចរណ៍ ដែលកូនចៅបងប្អូនប្រើប្រាស់ជាប្រចាំថ្ងៃផងដែរ។

ទន្ទឹមនឹងការចូលរួមរបស់ម្ចាស់ផ្សារហេងលី ជាគំរូល្អដល់បងប្អូនអាជីវករចូលរួមសហការ ដើម្បីសង្គម និងដោះស្រាយបញ្ហាចរាចរណ៍ផង និងជាគំរូដល់កូនចៅជំនាន់ក្រោយ អនុវត្តតាមមាតាបិតា ដែលតែងតែប្រាប់កូនឲ្យទៅសិក្សា បានចំណេះវិជ្ជា និងគោរច្បាប់ទំលៀមទំលាប់ប្រពៃណី។

ជាថ្មីម្តងទៀត ជួសមុខឲ្យលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក លោក ប៉ាង លីដា សូមអរគុណចំពោះលោកពូ អ្នកមីង ដែលជាម្ចាស់ផ្សារ និងម្ចាស់អាជីវកម្មទាំងអស់ ដែលបានសហការយ៉ាងល្អជាមួយនឹងអាជ្ញាធរ ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍។ លោកបន្តថា អាជ្ញាធរសង្ឃឹមយ៉ាងមុតមាំថា អាជីវករ និងប្រជាពលរដ្ឋផ្សេងទៀត នឹងសហការយ៉ាងល្អជាមួយអាជ្ញាធរ៕

photo_2016-05-22_10-05-12 photo_2016-05-22_10-05-16 photo_2016-05-22_10-05-26 photo_2016-05-22_10-05-29 photo_2016-05-22_10-05-32 photo_2016-05-22_10-05-43 photo_2016-05-22_10-05-46

មតិយោបល់