ព័ត៌មានជាតិ

សមត្ថកិច្ចត្រួតពិនិត្យ អ្នកបើករថយន្ដដឹកដី១៦៣នាក់ មានអ្នកផ្ទុកសារជាតិញៀនចំនួន០៧នាក់

ភ្នំពេញៈ នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២០ អនុវត្តន៍តាមផែនការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ លោក ហោ វាសនា និងលោក សេង គន្ធ អភិបាលរងខណ្ឌ រួមជាមួយលោក គន់ ចាន់សុភារី និងលោក ទ្រី ណារ៉េត នាយករង រដ្ឋបាលសាលាខណ្ឌ និងដោយមានការចូលរួមពីកងកម្លាំងនគរបាល នៃអធិការដ្ឋាននគបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ នគរបាលប៉ុស្តិ៍ មន្ត្រីការិយាល័យសាធារណការ ដ.អ.ប (កម្លាំងសណ្ដាប់ធ្នាប់) ចុះត្រួតពិនិត្យ និង ធ្វើតេស្ដទឹកនោមរកសារជាតិញៀនអ្នកបើកបររថយន្តដឹកដី នៅសង្កាត់ឱឡោក សង្កាត់ស្នោ និងសង្កាត់ភ្លើងឆេះរទេះ ។

លទ្ធផលទទួលបានដូចខាងក្រោម៖
-បានត្រួតពិនិត្យអ្នកបើកបររថយន្ដដឹកដីសរុបចំនួន១៦៣នាក់
-រកឃើញអ្នកផ្ទុកសារជាតិញៀនចំនួន០៧នាក់ បញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីនៃច្បាប់ ៕

មតិយោបល់