ពោធិ៍សាត់ៈ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Post News នៅព្រឹកនេះ បានឲ្យដឹងថា កាលពីថ្ងៃទី២០ និងទី២១ ខែឧសភា ឆ្នាំ២០១៦នេះ មន្ត្រីឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ ចំនួន៦នាក់ បានធ្វើការល្បាតនៅចំណុចអន្លង់អង្គុញ ចាប់បានឈើធ្នង់៣០កំណាត់ ស្មើនឹង១.០៨ម៉ែត្រគូប និងម៉ាស៊ីនត្រង់សឺន័រ១គ្រឿង ដែលលាក់ក្នុងព្រៃជ្រៅ។
បច្ចុប្បន្ន វត្ថុតាងទាំងអស់នេះ ត្រូវបានដឹកមករក្សាទុកនៅស្នាក់ការតំបន់៕
មតិយោបល់