កែបៈ យោងតាមផេកមន្ទីរពេទ្យខេត្តកែប បានឲ្យដឹងនាថ្ងៃពុធទី២៩ ខែមករា ឆ្នាំ ២០២០នេះថា មានជនអគតិ ជនពន្លើសរឿង បំពុលសង្គមម្នាក់ បានបង្កើត សារជាសំឡេងនិយាយ ពន្លើសក្នុងន័យបង្កអសន្តិសុខសង្គម ថានាពេលនេះ នៅខេត្តកែប ក៏ដូចជានៅក្នុងមន្ទីរពេទ្យខេត្តកែប កំពុងមានអ្នកជំងឺផ្ទុកមេរោគឆ្លង កូរ៉ូណា ៤នាក់កំពុងដេកសម្រាកក្នុងមន្ទីរពេទ្យខេត្តកែប ។
ករណីនេះដែរ មន្ត្រីពេទ្យនៅមន្ទីរពេទ្យខេត្តកែប សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការ និងសូមធ្វើការអះអាងថា មកដល់ម៉ោងនេះ (ម៉ោង ១៣ ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០) នៅមន្ទីរពេទ្យខេត្តកែប ពុំទាន់ជួបប្រទះ ឬរកឃើញថា មានអ្នកជំងឺណាម្នាក់ គួរឲ្យសង្ស័យថា មានកើតជំងឺកូរ៉ូណានោះឡើយ ។
អាស្រ័យហេតុនេះ សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ខេត្តកែប ជ្រាបជាព័ត៌មាន កុំជឿតាមជនខិលខូចបំពុលសង្គម អស់នោះអោយសោះ៕
មតិយោបល់