ប៉ៃលិនៈ នៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត នៅផ្លូវវាងក្រុង ស្ថិតក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យបុរស ៣នាក់រងរបួសស្រាល។


ជនរងគ្រោះទី១ឈ្មោះ ឡន សាមឿន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន របួសស្រាល បើកបរម៉ូតូម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1A-0490 ខូចខាតធ្ងន់ ,ទី២ឈ្មោះ មឿត ចន ភេទប្រុស អាយុ២៧ ឆ្នាំ រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន របួសស្រាល និងទី៣ឈ្មោះ ឆើត ភេទប្រុស អាយុ២៧ ឆ្នាំ រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន របួសស្រាល។


ចំណែកអ្នកបើកបររថយន្ត ឈ្មោះ ឡ ហុយសេង ភេទប្រុស អាយុ២៨ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន បើកបររថយន្តម៉ាក VIGO ពណ៌ខ្មៅ គ្មានស្លាកលេខ ខូចខាតស្រាល ។


បើតាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោគខេត្តប៉ៃលិន បានឲ្យដឹងថា មូលហេតុ ដែលបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គឺបណ្តាលមកពីបើកបរមិនប្រកាន់ស្តាំ ហើយក្រោយពីកើតហេតុ រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅស្នងការនគរបាលខេត្ត រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕



https://youtu.be/cPNoxJ41OU8
មតិយោបល់