ព័ត៌មានជាតិ

វី​ធី​ធ្វើ​ម្ហូប បង្គារ​បំពង​ខ្ទិះ​ដូង ដ៏​ឈ្ងុយឆ្ងាញ់

​នៅ​ខាងក្រោម​នេះ​ដែរ​ជា​មុខម្ហូប​មួយទៀត សម្រាប់​ស្ត្រី​ជា​មេផ្ទះ ចង់​ស្វែងរក​អាហារ​ប្លែក​ផ្គាប់ចិត្ត​កូនៗ និង​ស្វាមី ៖
+ គ្រឿងផ្សំ​
– បង្គា​រ ៥០០​ក្រាម យក​សំបក​ចេញ​
– ខ្ទិះ​ដូង កន្លះ​កូនចាន​
– ម្សៅ​ឆា ១០០​ក្រាម​
– ស៊ុត ២​គ្រាប់​
– អំបិល កន្លះ​ស្លាបព្រា​កាហ្វេ​
– ប្រេង​ឆា ១​កូន​ចាន​

+ វិធី​ធ្វើ​
១. មុន​ដំបូង​ត្រូវ​យក​ខ្ទិះ​ដូង ម្សៅ​ឆា ស៊ុត និង​អំបិល​លាយ​បញ្ចូល​គ្នា​ឲ្យបាន​សព្វ​ល្អ​។​
២. បន្ទាប់មក​យក​បង្គារ​ដែល​បាន​បកសំបក​ស្អាត​ហើយ​មក​ដាក់​ចូល​ប្រឡាក់​ឲ្យ​ជាប់​ជាមួយ​បង្គា​។​
៣. យក​បង្គា​ដែល​បាន​ប្រឡាក់​ជាប់​ជា​មួយ​គ្រឿង​បាន​លាយ​សព្វ មក​ដាក់​បំពង បន្ទាប់​មក​មើល​រហូត​ទាល់តែ​ឆ្អិន រួច​ហើយ​គេ​យក​វា​មក​ញ៉ាំ​ជាមួយ​ទឹកជ្រលក់​ជូ​អែម​៕​
20150425120841821

មតិយោបល់