ព័ត៌មានជាតិ

គួរតែឈប់! ក្មេងទំនើង៦នាក់ វាយតប់គ្នាបំបាក់មុខមាត់ជាតិ ពេលប្រកួតបាល់រវាងក្រុមគោព្រៃកម្ពុជា និងក្រុមអាហ្គានីស្ថាន

ភ្នំពេញ: កាលពីយប់មិញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក មានការប្រកួតបាល់ទាត់កម្រិតអន្តរជាតិ ដណ្តើមពានរង្វាន់ AFC Asian Cub 2019 វគ្គជម្រុះ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិអាហ្គានីស្ថាន ដោយមានការចូលរួមទស្សនា ពីអ្នកគាំទ្រកីឡារាប់ម៉ឺននាក់ ស្របពេលដែលក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះទៅលើក្រុមជម្រើសជាតិអាហ្គានីស្ថាន ក្នុងលទ្ធផល ១ទល់០ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក សម្រែកហូរកញ្ជៀវរបស់បងប្អូនអ្នកគាំទ្រ បានបំពងឡើងយ៉ាងសប្បាយរីករាយ។

តែជាការអាម៉ាស់ យុវជនឈាមរាវទំនើងមួយក្រុម បានធ្វើសកម្មភាពវាយតប់គ្នាយ៉ាងអនាធិបតេយ្យ ក្នុងអំឡុងពេលប្រកួត បង្កជាអសន្តិសុខចលាចល ដល់បងប្អូនអ្នកគាំទ្រដ៏ទៃទៀត ហើយត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន៦នាក់ ភ្លាមៗតែម្តង រួមមាន៖ ទី១ ឈ្មោះ អឿន មុន្នី ហៅអាតាង ភេទប្រុស អាយុ១៨ឆ្នាំ,ទី ២ឈ្មោះ ហ៊ុន កុសល់ ហៅសល់ ភេទប្រុស អាយុ១៨ឆ្នាំ,ទី៣ឈ្មោះ សំអាត ផាខិន ភេទប្រុស អាយុ ១៨ឆ្នាំ,ទី៤ឈ្មោះ ណាត ចាន់ឡេង ភេទប្រុស អាយុ១៤ឆ្នាំ,ទី៥ឈ្មោះ មួន ឬទ្ធី ហៅធី ភេទប្រុស អាយុ១៧ឆ្នាំ និងទី៦ឈ្មោះ ឡុង រដ្ឋា ហៅអាសាន ភេទប្រុស អាយុ១៧ឆ្នាំ

បច្ចុប្បន្ន យុវជនទាំង ៦នាក់នោះ ត្រូវបានសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តការស៊ើបសួរ និងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់