ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ បោកប្រាស់លុយអស់៣ពាន់ដុល្លារ

ភ្នំពេញ: បុរសម្នាក់ ត្រូវបានបុរស៣ទៅ៤នាក់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ដោយចោទថាបោកលុយថៅកែរបស់ខ្លួនអស់ចំនួន៣ពាន់ដុល្លារ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ខាងត្បូងបន្ទាយង៧០ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ធា អាយុប្រហែលជាង៣០ឆ្នាំ អតីតអ្នកបើករថយន្ត ស្នាក់នៅខេត្តព្រះសីហនុ។

តាមប្រពព័ត៌មានពីបុរសមួយក្រុមខាងលើបានឲ្យដឹងថាកាលពី៦ថ្ងៃមុនជនសង្ស័យបានជួលឡានចំនួន៣គ្រឿងរបស់ថៅកែពួកគាត់ដែលមានទីតាំងនៅស្រុកស្វាយអន្ទោ ខេត្តព្រៃវែង ក្នុងតម្លៃ៣ពាន់ដុល្លារហើយពេលរថយន្តដឹកទំនិញរួចរាល់ដល់ទីតាំងត្រូវទំលាក់ទំនិញអស់ជាច្រើនថ្ងៃមកហើយមិនឃើញជនសង្ស័យទូទាត់លុយឲ្យថៅកែរបស់ពួកគាត់ហើយយ៉ាងទៀតដោយខ្លាចថៅកែសង្ស័យមកលើរូបពួកគាត់ថាមានជាប់ពាក់ព័ន្ធជាមួយជនសង្ស័យ ព្រោះពួកគាត់ធ្លាប់ស្គាល់គ្នាក៏នាំគ្នាស្វែងរកជនសង្ស័យទាល់តែឃើញហើយទារលុយនោះប្រគល់ឲ្យថៅកែវិញតែដោយជននេះមិនមានលុយទើបឃាត់ខ្លួនសិនខ្លាចជននេះរត់បាត់។

ប្រភពដដែលបន្តថាថៅកែរបស់ពួកគាត់ឲ្យសុំតែលុយដែលជននោះបោកតែប៉ុណ្ណោះដោយមិនចង់ប្តឹងវែងឆ្ងាយនោះទេ។
ក្រោយពីកើតហេតុជនសង្ស័យត្រូវបានបុរសមួយក្រុមនោះនាំមកបុស្តិ៍នគរបាលចោមចៅដើម្បីសួយោបល់ពីសមត្ថកិច្ចថាត្រូវធ្វើបែបណាបន្តទៀត៕

មតិយោបល់