ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូបានសម្រេច

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណី លួចម៉ូតូ។ កើតហេតុថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៩ និង៥០នាទីយប់ នៅចំណុចភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ គង់ ហ៊ន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ ប៉ុល សារុំ ភេទប្រុសអាយុ៥៥ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។ វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-2084 ។

ក្រោយពីកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ
បាលគគីរធំ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីប្រមូលព័ត៌មាន និង បានផ្តល់ដំណឹងដល់កម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំនៃអធិការ
ដ្ឋាននគរស្រុកលើកដៃក ឲ្យជួយអន្តរាគមន៍។

លុះដល់ម៉ោ១២ និង៣០នាទី ក៏បានទទួលព័ត៌មានពីលោក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំថា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីលួចម៉ូតូពីឃុំគគីរធំ ពេលទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍សហការជាមួយជនរងគ្រោះ ក៏បានទៅយកជនសង្ស័យរួមទាំងវត្ថុតាងពីប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ មកប៉ុស្តិ៍នគរបាលគគីរធំ ដើម្បីសាកសួរ និងបន្តបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិធី៕

មតិយោបល់