ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ ដកហូតថ្នាំញៀន២៤កញ្ចប់តូចធំ!

តាកែវ: លោកប្រធានការិយាល័យប្រឆាំងបទល្មើសការជួញដូរគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ បានប្រាប់ Post News ថា ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាមុខសញ្ញាជួញដូររក្សាទុកនូវសារធាតុញៀនខុសច្បាប់។

ការចាប់ឃាត់ខ្លួននៅវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃសំបួ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ ពៅ ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃខ្លា ឃុំខ្សឹង ស្រុកសំរោង ខេត្តតាកែវ។ ក្នុងនោះដកហូតបាន ម្សៅក្រាមសថ្លា ម៉ាទឹកកក ចំនួន២៤កញ្ចប់តូច និង១កញ្ចប់ធំ ទម្ងន់៧,៥០ក្រាម,ទូរសព្ទ១គ្រឿង និងសម្ភារ:សម្រាប់ជក់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសុំណំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់