ព័ត៌មានជាតិ

តៃកុងបើករថយន្តដឹកស្រាបៀរ អេចប៊ឺក បើករថយន្តទម្លុះចូលផ្ទះលក់ថ្នាំពេទ្យខ្ទេច

កោះកុង: មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ដឹកស្រាបៀរ អេចប៊ឺក ស្រវឹងធ្លាក់ភ្នែក រេចង្កូតចូលផ្ទះលក់ថ្នាំពេទ្យមួយកន្លែង រងការខូចខាតខ្ទេចស្ទើរទាំងស្រុង កាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលយាយរែកកញ្ជើ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។

នគរបាលចរាចរណ៍ បានឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស្ករ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-5836 ធ្វើដំណើរមកពីខេត្តតាកែវ ដើម្បីផ្សព្វផ្សាយស្រាបៀរ នៅក្នុងទីរួមខេត្តកោះកុង។ រថយន្តដែលបង្កគ្រោះថ្នាក់ មានគ្នា៤នាក់ បានធ្វើដំណើរចេញពីកើត ឆ្ពោះទៅលិច បើកបរដោយបុរសម្នាក់ ឈ្មោះ ឃុន សាវរិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ។  បច្ចុប្បន្ន មកស្នាក់នៅផ្ទះជួលក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ  ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង បើកបរក្នុងសភាពស្រវឹង និងមានល្បឿនលឿនផង ហើយពេលមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតបុកចូលផ្ទះលក់ថ្នាំពេទ្យ បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ ចំណែកឯផ្ទះលក់ថ្នាំពេទ្យ បានរងការខូចខាតបន្ទប់ព្យាបាលជំងឺទាំងស្រុង និងរបស់របរមួយចំនួន។

នគរបាលបានបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត មនុស្សនោះទេ។ បច្ចុប្បន្ន រថយន្តខាងលើត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងខេមរ:ភូមិន្ទ ដើម្បីរង់ចាំការដោះស្រាយ៕

WhatsApp-Image-20160528 (1)

WhatsApp-Image-20160528 (2)

WhatsApp-Image-20160528 (3)

WhatsApp-Image-20160528 (4)

WhatsApp-Image-20160528 (5)

WhatsApp-Image-20160528 (6)

WhatsApp-Image-20160528 (7)

WhatsApp-Image-20160528

មតិយោបល់