នៅព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាលក្នុងពិធីបើកកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ជាដូសជម្រុញ ឬដូសទី៣ សម្រាប់មន្ត្រីរាជការស៊ីវិល និងមន្ត្រីជួរមុខនៅទូទាំងខេត្តបាត់ដំបង។
ឯកឧត្តម ងួន រតនៈ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការនិងប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងកូវីដ-១៩ ដេីមដេីម្បីប្រជាពលរដ្ឋកម្ពុជា។
មតិយោបល់