ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ញៀន កាលពីវេលាម៉ោង៣៖២០នាទី រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ២៧០ បន្ទប់ជួលលេខ៧ ផ្លូវលំ ក្រុមទី១៣ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំ១មួយកញ្ចប់ ឧបករណ៍សម្រាប់ជក់ និងសឺរ៉ាំងចាក់ថ្នាំចំនួន១។
មន្ត្រីនគរបាល បានឲ្យដឹងថា ឈ្មោះ ឈៀក មុន្នី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាមួយក្រាមពណ៌សថ្លា ១កញ្ចប់តូច ឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន ទុយោ១ដុំធំ និងសឺរ៉ាំងចាក់ថ្នាំ១។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានឃាត់ក្មេងប្រុសស្រីពីរនាក់ មកសាកសួរ ដោយពួកគេអះអាងថា ត្រូវបានម្ដាយឪពុកបញ្ជាឲ្យយកថ្នាំញៀនទៅលក់ឲ្យអ្នកប្រើប្រាស់។ ពួកគេក៏បានសមគំនិតក្នុងលក់គ្រឿងញៀននេះ ដោយនៅពេលសមត្ថកិច្ចទៅដល់ក្មេងទាំងពីរ ធ្វើពុតជាឈឺសន្លប់ និងរកសោបន្ទប់មិនឃើញ រួចក៏យកថ្នាំញៀនទៅចាក់ចូលក្នុងបង្គន់ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំទៅប៉ុស្ដិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ប៉ុន្តែក្មេងប្រុសស្រីទាំងពីរ មិនត្រូវបានឃាត់ខ្លួនឡើយ គ្រាន់តែសាកសួរណាំប៉ុណ្ណោះ។
គួរជម្រាបថា បច្ចុប្បន្នជនសង្ស័យបានប្រើប្រាស់រូបភាពថ្មី ដើម្បីចរាចរគ្រឿងញៀន(លក់)ទៅឲ្យអ្នកប្រើប្រាស់ ដោយប្រើក្មេងជាអ្នកដឹកជញ្ជូនក្នុងន័យបន្លំភ្នែកសមត្ថកិច្ច។ ក្នុងនោះដែរ សមត្ថកិច្ចក៏សុំឲ្យម្ចាស់ផ្ទះជួលទាំងអស់ ត្រូវរាយការណ៍រស់សមាសភាពអ្នកជួលផ្ទះ ឬបន្ទប់ដល់មន្ត្រីមានសមត្ថកិច្ច ជៀសវៀងមានការលួចលក់គ្រឿងញៀនៅផ្ទះជួលនាំមានបញ្ហាដល់ម្ចាស់ផ្ទះ៕
https://youtu.be/yslTVtIIHoo
https://youtu.be/F-ygRoymLqM
https://youtu.be/zu2q_D75cM4
មតិយោបល់