តាកែវៈ លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តស៊ាំយ៉ុងនិងម៉ូតូបានបុកគ្នាពេញទំហឹង រហូតបណ្តាលឲ្យអ្នកជិះម៉ូតូ២នាក់ ត្រូវរថយន្តបុកខ្ទេចខ្លួនស្លាប់យ៉ាងរន្ធត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទី យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រលេខ១២៤-១២៥តាមបណ្តោយផ្លូវជាតិលេខ២ ភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះគឺរថយន្តនិងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើ ក៏បុកគ្នាពេញទំហឹងតែម្តង។ ចំណែកអ្នកបើកបររថយន្តបង្ក បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕
ព័ត៌មានជាតិ
មតិយោបល់