ព័ត៌មានជាតិ

អុញនោះ! ឃាត់ខ្លួនជនសង្ស័យ៣នាក់ មានម្នាក់ជាសន្តិសុខធនាគារស្ថាបនាលីមីធីត ពាក់ពន្ធ័គ្រឿងញៀន

ព្រះសីហនុ: លោកអធិការស្រុកកំពង់សីលា បានប្រាប់ Post News ថា ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីគ្រឿងញៀន។ ការឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ពេជ្រ ឈិនអ៊ី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិ បឹងវែង ឃុំវាលរិញ ស្រុកព្រៃនប់ មុខរបរ សន្តិសុខ ធនាគារស្ថាបនាលីមីធីត ,ទី ២ឈ្មោះ គុយ ទីឆាយ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ មុខរបរមិនពិតប្រាកដ លុះដល់ថ្ងៃទី ១៥ ខែឆ្នាំដដែល វេលាម៉ោង ១២និង៣០នាទី បានឃាត់ខ្លួនម្នាក់ទៀត ឈ្មោះ ជា វិរ: ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា មុខរបរជាងសំណង់។ ក្នុងនោះដកហូតបានមានថ្នាំញៀន៤ កញ្ចប់តូច និងម៉ូតូ១គ្រឿង។

បច្ចប្បន្ន ជនសង្ស័យទាំង៣ខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់