ព័ត៌មានជាតិ

First News៖ សមត្ថកិច្ចកំពុងឡោមពទ្ធ័មុខសញ្ញាក្រុមចោរប្លន់ម៉ូតូនៅក្រុងតាខ្មៅ

កណ្តាល: លោកអធិការក្រុងតាខ្មៅ បានប្រាប់ Post News មុននេះបន្តិច ថា មានករណីសមត្ថកិច្ចឡោមពន្ធ័ក្រុមចោរប្លន់ ដែលធ្វើសកម្មភាពប្លន់ម៉ូតូ ។

ការឡោមពទ្ធ័នេះស្ថិតនៅចំណុចស្ពានស្ទឹងជ្រៅ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមការបញ្ជាក់ពីលោកអធិការក្រុងតាខ្មៅ បានប្រាប់Post News ថាពិតជាមានការឡោមពទ្ធ័ចាប់ក្រុមចោរប្លន់ទាំងនេះពិតប្រាកដមែន ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតបានម៉ូតូមួយគ្រឿងផងដែរ។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់