តាមប្រភពព័ត៌មាន ចុងក្រោយនេះ អ្នកតំណាងឲ្យតារាចម្រៀង បាននិយាយថា Rain នឹងជួបអ្នកគាំទ្រជាលើកដំបូង បន្ទាប់ពីចាក់ចេញពីការបម្រើកងទ័ព ដែលនឹងធ្វើឡើង នៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៣ ដោយកន្លែងសម្រាប់ជួបអ្នកគាំទ្រ នៅ សាកលវិទ្យាល័យ Kyunghee University ។ទោះជាយ៉ាងនេះក្តី ព័ត៌មាននេះ ត្រូវបានលុបចោល ដោយពន្យាពេលការជួបអ្នកគាំទ្រទៅវិញ។
តំណាងផលិតកម្ម Cube បាននិយាយថា “យើងសូមទោសម្រាប់អ្នកគាំទ្រទាំងអស់គ្នា ដែលបានផ្លាស់ពេលវេលារបស់ Rain តែទោះជាយ៉ាងនេះក្តី យើងនឹងរៀបចំពេលក្រោយទៀត ហើយចង់ឲ្យការរៀបចំនេះប្រកាសនាពេលខាងមុខ ដោយជាក់លាក់បំផុត និងពាំនាំភាពអស្ចារ្យសម្រាប់អ្នកគាំទ្រ ដែលកំពុងទន្ទឹងរងចាំ Rain “។
ដោយសារករណីពន្យាពេលនេះដែរ មានអ្នកគាំទ្រជាច្រើន បានបង្ហាញពីភាពអន់ចិត្ត ខណៈដែល បានឭព័ត៌មាន Rain បានពន្យាពេល តែនឹងសង្ឈឹមថា និងជួបគាត់នៅពេលខាងមុខ៕
មតិយោបល់