ព័ត៌មានជាតិ

ធ្លាប់ជាប់គុក២លើកហើយមិនរាង ឥឡូវចូលម្តងទៀត!

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការឃាត់ខ្លួនដកហូតបានថ្នាំញៀនចំនួន១២កញ្ចប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការឃាត់ខ្លួនខណ:ដែលជនសង្ស័យរូបនេះ កំពុងឈរចែកចាយគ្រឿងញៀន នៅចំណុចខាងលើ ក្រោយពីមានការសង្ស័យក៏បានធ្វើការឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១២កញ្ចប់តូច នៅក្នុងហោប៉ាវខោ ជនសង្ស័យខាងលើ ទើបធ្វើការចាប់ខ្លួនតែម្តង។

ក្រោយពីធ្វើការឃាត់ខ្លួនបានជនសង្ស័យខាងលើ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ចាត់ការតាមនិតិវិធីច្បាប់៕

//youtu.be/xD4QGF5CoAI

មតិយោបល់