ខេត្តព្រះសីហនុមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសកម្ពុជា និងជាច្រកទឹកជ្រៅតែមួយគត់មានទិសដៅទេសចរណ៍ពេញនិយម ដែលបច្ចុប្បន្នកំពុងឆក់ទាញវិនិយោគិនចិន មកកាន់តំបន់នោះបានយ៉ាងច្រើនក្រោមរូបភាពលើការអភិវឌ្ឍគម្រោង អគារធំៗនៅតំបន់នោះ។
តាមរយៈការសម្ភាសន៍ជាមួយលោក លី ហ៊ុយ បុគ្គលិកផ្នែកលក់នៃគម្រោងបានឲ្យដឹងថា La TREE TOWER ត្រូវបានអភិវឌ្ឍដោយ វិនិយោគិនចិន សហការជាមួយអ្នកវិនិយោគក្នុងស្រុករបស់យើងដែលជាម្ចាស់ដីផងដែរ។
លោកបានបន្ថែមថា La TREE TOWER ជាគម្រោងខុនដូកម្ពស់ ២៦ ជាន់ដែលមានទីតាំងឋិតនៅជិតឆ្នេរសុខា ទល់មុខសណ្ជាគារសុខា
និងជាបណ្តុំនៃ បន្ទប់ស្នាក់នៅ ផ្សារទំនើប ក៏ដូចជាកន្លែងហាត់ប្រាណជាច្រើនផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា ត្រឹមរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានគម្រោងអភិវឌ្ឍជាច្រើននៅក្រុងព្រះសីហនុដូចជា The Seagate Suite ( កម្ពស់ ៤៣ ជាន់), Royal Bay View (កម្ពស់ ៣៦ ជាន់), D’Seaview ( ២៩ ជាន់) និងគម្រោងជាច្រើនផ្សេងទៀត ដែលគ្រោងនឹងបង្ហាញវត្តមាននៅក្រុងព្រះសីហនុនាពេលខាងមុខ៕
មតិយោបល់