ព័ត៌មានជាតិ

ជីវិតអើយជីវិត! ម្ដាយទាស់រីឯកូនមានជំងឺរលាកស្រោមខួរក្បាល ប្ដីបង្កហិង្សាវាយដំ ទ្រាំមិនបានសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតវិញ ទាំងក្នុងខ្លួនគ្មានប្រាក់…

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ករណីស្ត្រីម្នាក់រួមជាមួយកូនៗ ត្រូវប្ដីវាយធ្វើបាបបង្កហិង្សាខ្លាំងពេក បានសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតវិញ ដោយចេញពីខេត្តតាកែវ ទៅខេត្តបន្ទាយមានជ័យ ប៉ុន្តែគ្មានប្រាក់ធ្វើដំណើរបន្ត ឥឡូវនេះគាត់កំពុងស្ថិតក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់៖ ម្ដាយទាស់គ្មានទឹកដោះឲ្យកូនបៅ រីឯកូនមានជំងឺរលាកស្រោមខួរក្បាលទៀត ធ្វើដំណើរចេញពីខេត្តតាកែវមកដល់ភ្នំពេញ ជាប់លុយក្នុងខ្លួនតែ ១ម៉ឺនរៀលប៉ុណ្ណោះ ប្ដីស្រវឹងស្រាសុំលុយមិនបានវាយបំផ្លាញទ្រព្យសម្បត្តិ ប្រពន្ធកូនឲ្យរងរបួស៕

មតិយោបល់