ព័ត៌មានជាតិ

សាឡាងដឹកចំំណីសត្វបើកកៀរទូកដឹកកាកទឹកត្រី លិចចូលក្នុងទន្លេបាត់តែម្តង!

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកបង្កឡើងដោយសាឡាងដឹកចំណីសត្វបើកមកកៀរលើទូកដឹកកាកទឹកត្រី បណ្ដាលឲ្យយលិចក្នុងទន្លេបាត់ តែសំណាងល្អមិនមានអ្នករងរបួសទេ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១និង៤៥​នាទីយប់ នៅចំណុចច្រាំងទន្លេមេគង្គ ស្ថិតក្នុង ភូមិចន្លក់ក្រៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក រវាងសាឡាងដឹកចំណីសត្វ អ្នកបើកបរឈ្មោះ ត្រេន វ៉ាន់មិញ ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅ ប្រទេសវៀតណាម និងអ្នកបើកបរទូកដឹកកាកទឹកត្រីឈ្មោះ ង្វៀង យាំងឡាក ភេទប្រុស អាយុ៤៦ឆ្នាំ មានទៅលំនៅ តាំងចូវ ប្រទេសវៀតណាម។

តាមប្រភពព័ត៌បានឱ្យដឹងថា អ្នកបើកបរសាឡាងដឹកចំណីសត្វខាងលើ បើកចេញពីប្រទេសវៀតណាមឡើងទៅមកទន្លេបិទ ខេត្តកំពង់ចាម តាមមាត់ទន្លេចំហៀងខាងស្ដាំ (បញ្រ្ចាសខ្សែទឹក) មកដល់ចំណុចកើតហេតុ បានបុកជាមួយទូកដឹកកាកទឹកត្រី ទម្ងន់១៥០តោន របស់អ្នកបើកបរខាងលើ ធ្វើដំណើរពីសង្កាត់ព្រែកព្នៅ ទៅប្រទេសវៀតណាម តាមដងទន្លេមេគង្គ មកដល់ចំណុចកើតហេតុ ត្រូវបានសាឡង់បង្កមានផ្លាកលេខ TG 19919 ពណ៌ខៀវ­-ស បើកមកកៀរលើទូកដឹកកាកទឹកត្រី បណ្ដាលឲ្យលិចក្នុងទន្លេបាត់ តែមិនបណ្ដាលឲ្យមានអ្នករបួសទេ។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកត្រួតពិនិត្យនិងកសាងសំណុំរឿងដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់៕

 

មតិយោបល់