ព័ត៌មានអន្តរជាតិ

យោធារុស្ស៊ី៖ មេដឹកនាំរដ្ឋអ៊ីស្លាមលោក Baghdadi ទំនងជាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដែនអាកាស

រុស្ស៊ីៈ ក្រសួងការពារជាតិវិមានក្រឹមទ្បាំង នៅថ្ងៃសុក្រនេះ បាននិយាយថា ការវាយប្រហារដែនអាកាសមួយរបស់ខ្លួន នៅជិតទីក្រុង Raqqa នៃប្រទេសស៊ីរី ទំនងជាបានសម្លាប់មេដឹកនាំជ្រុលនិយម​រដ្ឋ​អ៊ីស្លាម លោក Abu Bakr Al-Baghdadi ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asai ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។

ការធ្វើវាយប្រហារនេះ បានកំណត់គោលដៅនៅកន្លែងកិច្ចប្រជុំមួយរបស់មេដឹកនាំ IS ដែលត្រូវបានធ្វើទ្បើងកាលពីថ្ងៃទី ២៨ ខែឧសភា នេះបើយោងតាមរយៈការលើកឡើងរបស់ក្រសួង។

យ៉ាងណាមិញពាក់ព័ន្ធនឹងព័ត៌មាននៃការស្លាប់មេដឹកនាំរូបនេះ ខាងក្រសួងការពារជាតិរុស្ស៊ី កំពុងស្ថិតនៅក្រោមការផ្ទៀងផ្ទាត់ និងត្រួតពិនិត្យព័ត៌មាន ឲ្យបានប្រាកដជាក់លាក់៕

មតិយោបល់