ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកម៉ូតូសិស្សសាលា២នាក់ រងរបួសធ្ងន់!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តមិនចាំម៉ាកបើកបុកម៉ូតូ បណ្តាលមនុស្ស២នាក់រងរបួស។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង៥៥នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ជនរងគ្រោះជិះម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1CP 3244 ជិះដោយឈ្មោះ កាន់ ម៉េងជូ ភេទស្រី អាយុ១៥ឆ្នាំ (កូនសិស្ស) របួសធ្ងន់ និងឈ្មោះ ឡុក គីមហេង ភេទស្រី អាយុ១៦ឆ្នាំ (កូនសិស្ស)រងរបួសធ្ងន់។ ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ក្រោយកើតហេតុ កម្លាំងអាវុធហត្ថស្រុកកំពង់សីលា បានដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យកងពលស្រុកស្រែអំបិលផងដែរ៕

មតិយោបល់