Bar B Q Plaza នឹងបើកសម្ភោធភោជនីយដ្ឋានចម្អិនម្ហូបដោយខ្លួនឯង ទីមួយរបស់ខ្លួននៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងផ្សារទំនើបអ៊ីអន ក្នុងក្រុងភ្នំពេញ។
ក្រុមហ៊ុន Express Food Group (EFG) ដែលជាសាខា របស់ក្រុមហ៊ុន RMA Cambodia ទើបបានទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន Thai Food Passion Co ដើម្បី ប្រតិបត្តិការភោជនីយដ្ឋាន Bar B Q Plaza នៅក្នុងប្រទេសកម្ពុជា។
លោក ង៉ន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន RMA Cambodia បាននិយាយថា «បុគ្គលិកគ្រប់រូបនៅក្រុមហ៊ុន RMA Cambodia និង EFG រួមទាំងរូបខ្ញុំផ្ទាល់មានក្តីរំភើបខ្លាំងណាស់ក្នុងការនាំជូនមកនូវភាពដ៏អស្ចារ្យ ក្នុងការស្រស់ស្រូបអាហារចម្អិនដោយខ្លួនឯងរបស់ Bar B Q Plaza ដែលប្រកបដោយគុណភាពខ្ពស់ទាំង សាច់និងបន្លែស្រស់ ដល់អតិថិជននៅកម្ពុជា។»
ជាក្រុមហ៊ុនប្រតិបត្តិករភោជនីយដ្ឋានយីហោឈានមុខគេដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ២០០៤ ការបន្ថែម Bar B Q Plaza ទៅក្នុងបណ្តាក្រុមភោជនីយដ្ឋានអន្ដរជាតិជាច្រើនរបស់ EFG នឹងបន្តឲ្យយើងផ្តល់ជូន នូវម្ហូបអាហារស្ដង់ដារខ្ពស់និងបទពិសោធន៍បរិភោគអាហារកាន់តែល្អដល់អតិថិជននៅប្រទេសកម្ពុជា”។
ក្រុមហ៊ុន EFG គ្រោងនឹងពង្រីកក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ជាមួយការបើកបន្ថែមសាខា Bar B Q Plaza ចំនួនដប់ទៀតនៅត្រឹមឆ្នាំ ២០២២។ ការពង្រីកនេះនឹងនាំមកនូវការងារថ្មីជាង១០០បន្ថែម នៅតាមទីតាំង នៅក្នុងទីក្រុងធំៗ ដែលកម្លាំងការងាររបស់ក្រុមហ៊ុននឹងឡើងដល់ទៅជាង១៣០០។
ភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងបែបម៉ុងហ្គោលី និង ជប៉ុន Bar B Q Plaza សាខាផ្សារទំនើបអ៊ីអន នឹងផ្តល់ជូននូវ អាហារដែលមានជីវជាតិនិងមានតម្លៃសមរម្យ។ តាមរយៈការជ្រើសរើសដោយយកចិត្តទុកដាក់ ដោយមានអាហារស្រស់និងមានអនាម័យខ្ពស់ ដោយរួមមាន៖ សាច់ជ្រូក សាច់មាន់ ត្រី បង្គា បន្លែ និងរសជាតិ ទឹកជ្រលក់រូបមន្តសម្ងាត់ដែលមាន៤៨គ្រឿងផ្សំដែលបានលាយបញ្ចូលគ្នា នឹងធ្វើការបរិភោគអាហារនៅ បារ ប៊ី ឃ្យូ ផ្លាហ្សា ប្រកបដោយភាពរីករាយ។ ខ្ទះមាសនឹងប្រើសម្រាប់ចម្អិនសាច់បន្លែនិងស៊ុបនឹង ធ្វើឲ្យការញ៉ាំ អាហារ ជួបជុំគ្រួសារកាន់តែមានន័យ។ Bar B Q Plaza ត្រូវបានចាត់ចំណាត់ថ្នាក់ភោជនីយដ្ឋានលេខមួយ ក្នុងផ្នែក ភោជនីយដ្ឋានចម្អិនអាហារដោយខ្លួនឯងជាង៥ឆ្នាំមកហើយ។ Bar B Q Plaza សាខាផ្សារអ៊ីអននឹងប្រើគ្រឿង ផ្សំពីប្រទេសថៃដើម្បីរក្សារសជាតិដើម។
ទីផ្សារភោជនីយដ្ឋានជាអាជីវកម្មដែលកំពុងរីកចម្រើនដ៏គួរឲ្យកត់សម្គាល់។ វិស័យភោជនីយដ្ឋាននេះបានបន្តកើន ឡើងគួរឲ្យកត់សម្គាល់។ យ៉ាងហោចណាស់មានភោជនីយដ្ឋានចំនួយ២៥០០ បានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម កម្ពុជាដែលក្នុងឆ្នាំ២០១៦។ ទីផ្សារនេះត្រូវបានវាយតម្លៃថាមានតម្លៃដល់ទៅ ៤០០លានដុល្លារអាមេរិក។
Bar B Q Plaza ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៧ ដោយលោក Choopong Choopojcharoen ដែលបានអនុវត្តសាច់អាំងបែបម៉ុងហ្គោលីនិងជប៉ុនដែលល្បីជាយូរមកហើយជាមួយភោជនីយដ្ឋានរបស់គាត់។ Bar B Q Plaza មានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំង១៧សាខានៅក្នុងប្រទេសម៉ាឡេស៊ី និងពីរសាខាទៀត នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ Thai Food Passion Co រៀបចំការពង្រីកទុកមុនយ៉ាងហោចណាស់៣០ ភោជនីយដ្ឋាននៅឆ្នាំ២០២០ខាងមុខនេះ។
EFG ជាក្រុមហ៊ុនប្រតិបត្តិករភោជនីយដ្ឋានមុនដំបូងនិងនាំមុខគេ ដែលនាំមកនូវភោជនីយដ្ឋានអាហារអន្ដរជាតិ មកកម្ពុជាតាំងពីឆ្នាំ២០០៤។ សព្វថ្ងៃនេះក្រុមហ៊ុន EFG មានបុគ្គលិកជាង១២០០នាក់នៅទូទាំងប្រទេស ហើយប្រតិបត្តិ៖ The Pizza Company, BBQ Chicken, Swensen’s, Costa Coffee, Dairy Queen និង Krispy Kreme ៕
មតិយោបល់