ព័ត៌មានជាតិ

ឡើងចាប់រំលោភក្មេងស្រីអាយុ១៣ឆ្នាំ ដល់បន្ទប់ឡៅតឿ

ភ្នំពេញៈ យុវជនវ័យ១៧ឆ្នាំម្នាក់ បានចាប់រំលោភក្មេងស្រីវ័យ១៣ឆ្នាំម្នាក់ នៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះរបស់នាង ប៉ុន្តែមិនបានសម្រេច ដោយសារតែនាងរើបម្រាស់ ហើយស្របពេលម្ដាយនាងមកដល់ ក៏ប្ដឹងនគរបាលឲ្យចាប់ខ្លួនតែម្ដង។

ករណីចាប់រំលោភនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះ លេខA-155 ផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញទី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនសង្ស័យមានឈ្មោះ គុយ ហាវ អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះលេខA155 ភូមិត្រពាំងអញ្ចាញទី៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៣ឆ្នាំ។

ប្រភពព័ត៌មានបានឲ្យដឹងថា យុវជនខាងលើនិងក្មេងស្រីរងគ្រោះ បានស្រលាញ់គ្នា កន្លងមកពួកគេធ្លប់និយាយសាសងគ្នា ដែលឪពុកម្ដាយទាំងសង្ខាងទំនងជាមិនបានដឹងនោះឡើយ ហើយឆ្លៀតពេល ដែលឪពុកម្ដាយខាងស្រីមិននៅផ្ទះមួយភ្លែត យុវជននោះបានធ្វើដំណើរទៅកាន់ផ្ទះនាង ហើយបានសាសង ខណៈនាងកំពុងឈរលាងចានឆ្នាំងតែម្នាក់ឯង។ លុះលាងរួច នាងបានឡើងទៅលើបន្ទប់ឡៅតឿ ដើម្បីយកសម្លៀកបំពាក់ ដែលប្រឡាក់ចុះមកក្រោមដើម្បីបោក ស្រាប់តែក្មេងយុវជននោះបានឡើងទៅតាម រួចបានចាប់នាងផ្ដួលនៅក្នុងបន្ទប់នោះ និងបានស្រាតខោនាងដល់ត្រឹមក្រោមជង្គង់ រួចបានធ្វើសកម្មភាពរំលោភ។

ប្រភដដែលបានបន្តថា ការចាប់រំលោភនេះ មិនបានសម្រេចទេ ដោយសារតែនាងមានការអាការៈខ្លាំងពេក ហើយនាងក៏បានស្ទុះក្រោកស្លៀកខោវិញ និងបានដើរចេញពីក្នុងបន្ទប់ឡៅតឿនោះ រួចយកសម្លៀកបំពាក់ចុះក្រោម នៅសល់តែយុវជននោះកំពុងស្លៀកខោ ស្របពេលនោះ ម្ដាយរបស់នាងបានមកដល់ ហើយមានការសង្ស័យពីទឹកមុខកូនស្រី ក៏បានឡើងទៅមើលលើបន្ទប់ឡៅតឿ ស្រាប់តែឃើញយុវជននោះកំពុងស្លៀកខោ ក៏បានហៅឲ្យប្ដីគាត់ទៅមើល និងដាក់ពាក្យប្ដឹងទៅនគរបាលឲ្យចាប់ខ្លួនតែម្ដង៕

https://youtu.be/vqSVU65N2PU

មតិយោបល់