កំពង់ចាមៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលវេលាម៉ោង ៩ ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ មានករណីយុវជនម្នាក់ រំលោភសេពសន្ថវៈលើអនិតិជន អាយុក្រោម ១០ ឆ្នាំ នៅចំណុចបឹងគល់ភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ។
ជនបង្កខាងលើ ឈ្មោះ វឿន តយ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិសង្កែពង ឃុំស្រម៉រស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចាប់រំលោភក្មេងស្រី ឈ្មោះ អៀង ស្រីនាង ហៅ ម៉េងសេង អាយុ ១០ឆ្នាំ ភេទស្រី ស្នាក់នៅភូមិកើតហេតុខាងលើ បានសម្រេចហើយរត់គេចខ្លួន ខណ:ដែលជនរងគ្រោះទៅរកត្រី និងយាមចំការដាំត្រកួននៅទីនោះ។
ករណីនេះ សមត្តកិច្ចបានស្រាវជ្រាវរកមុខសញ្ញាជនល្មើសជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២ និង៣០ នាទីរសៀល សមត្ថកិច្ចជំនាញ និងប៉ុស្តិ៍ បានស្រាវជ្រាវរកឃើញ និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ វឿន តយ បានហើយ និងកំពុងសាកសួរចម្លើយ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕
មតិយោបល់