ភ្នំពេញៈ យុវជនម្នាក់ជិះម៉ូតូមកអូសត្រី នៅក្នុងត្រពាំងទឹក១កន្លែង នៅភូមិថ្នល់បំបែក ពេលឡើងគោកងាកមើលម៉ូតូ ចោរជិះយកទៅបាត់។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៧ស្ថិតនៅក្បែរត្រពាំងទឹកមួយកន្លែងភូមិថ្នល់បំបែកសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ហុត ស៊ីណា អាយុ ២៣ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិសាគ្គី១ សង្កាត់ត្រពាំក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកម៉ូតូដែលត្រូវចោរកាច់សោក និងកាត់ច្រវ៉ាក់យកទៅបាត់នោះ គឺម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FI 4976។
ប្រភពពត៌មានពីយុវជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើ បានបបួលគ្នា២នាក់ទៀត ដែលនៅបន្ទប់ជួលក្នុងភូមិសាមគ្គី១ ទៅអូសត្រីជាមួយគ្នា នៅក្នុងត្រពាំងទឹកមួយកន្លែង នៅខាងក្រោយវត្តជម្ពូវ័ន្ត ក្នុងភូមិថ្លល់បំបែក បានចាក់សោក និងយកសោក្រវ៉ាកចាក់កង់ត្រឹមត្រូវ ដោយទុកឃ្លាតពីកន្កែងអូសត្រីចម្ងាយប្រហែល២០០ម៉ែត្រ ហើយបានចូលទៅអូសអួន យកត្រីក្នុងត្រពាំងទឹកនោះ ខណៈអូសដំបូងៗ ឧស្សាហ៍ងាកមើលមិនបាត់ ទៅណាទេតែក្រោយមកភ្លេចខ្លួន មិនបានងាកមើលស្រាប់តែពេលឡើងគោករៀបចំទៅផ្ទះងាកមើលម៉ូតូត្រូវចោរលួចបាត់តែម្តង ដោយបន្សល់ទុកតែសោរ ដែលជនសង្ស័យកាត់ចេញពីម៉ូតូនៅកន្លែងកើតហេតុ។
ក្រោយពេកកើតហេតុជនរងគ្រោះ បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទាំងសោកស្តាយ៕
មតិយោបល់