កណ្ដាលៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបើកក្រឡាប់ខ្លួនឯង។
ហេតុកាណ៍នេះ បានកើតទ្បើងនៅចំណុចផ្លូវលេខ ២១ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។
អ្នកបើកបរឈ្មោះ ខុន ហ៊ុន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករជាងជួសជុលរថយន្ត មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល រួមដំណើរជាមួយឈ្មោះ គួក ភេទប្រុស អាយុ២៨
ឆ្នាំ មុខរបរៈអ្នកបើកបររថយន្ត មានទីលំនៅខេត្តតាកែវ បានបើកបររថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ (ប្រភេទបែនទើបកែច្នៃ ចំណុះ ៥តោន) ពណ៌ខៀវ គ្មានស្លាកលេខ បានដឹកថ្មពីភ្នំចំបាប់ យកទៅចាក់មុខផ្ទះគេ នៅឃុំត្រើយស្លា ដោយធ្វើដំណើរតាមផ្កូវ២១ ឆ្ពោះទៅឆ្លងស្ពានព្រែកសំរោង។ លុះពេលមកដល់ចំណុច កើតហេតុខាងលើ រថយន្តមានល្បឿនលឿន ធ្វើឲ្យយោលក្រឡាប់នៅកណ្ដាលផ្លូវលេខ២១តែម្ដង ។
ករណីនេះ បណ្ដាលឲ្យខូចខាតផ្លូវកៅស៊ូ ថ្នល់មួយចំនួន ប៉ុន្តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡើយ។
បច្ចុប្បន្នសមត្ថកិ បានស្ទូចរថយន្តយកមករក្សាទុកនៅប៉ុស្តិ៍ ជាបណ្ដោះអាសន្ន ដើម្បីរងចាំម្ចាស់ចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់ ៕
មតិយោបល់