ភ្នំពេញៈ បុរសអ្នករត់ម៉ូតូម្នាក់ បានចាញ់បោកបុរសជាជនសង្ស័យ ដោយឲ្យថ្លៃឌុបពីផ្សារយ៉ាយម៉េវ មកផ្ទះល្វែងបុរីពីភពថ្មីចំនួន៥០០០រៀល ដោយពីដំបូងជនសង្ស័យ ប្រាប់ជនរងគ្រោះថា ឲ្យឌុបខ្លួនទៅយកថ្នាំពេទ្យ តែពេលទៅដល់ជនសង្ស័យ បានប្រើល្បិចថា ភ្លេចសោផ្ទះនៅប្រពន្ធក៏ខ្ចីម៉ូតូជនរងគ្រោះ ជិះទៅយកសោផ្ទះពីប្រពន្ធមួយភ្លែត គ្រាន់តែបានសោម៉ូតូពីជនរងគ្រោះភ្លាម ជិះគេចខ្លួនបាតមស្រមោល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ចិន ថុន អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតស្រុកគិរីវង្ស ខេត្តតាកែវ។
ចំណែកម៉ូតូដែលជនសង្ស័យជិះយកទៅបាត់នោះ ម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាលេខតាកែវ1M 1345៕
មតិយោបល់