ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន នៅស្រុកព្រៃកប្បាស

តាកែវ: លោក វរះសេនីយ៏ត្រី ឈុន សុមេធា នាយការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ បានប្រាប់ Post News ថា នៅវេលាម៉ោង ១៨ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកព្រៃកប្បាស ចំនួន ០៧នាក់ ម៉ូតូ ៤ គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក សោម វណ្ណះ មេបញ្ជាការរងស្រុក សហការណ៍ជាមួយការិយាល័យជំនាញ បទល្មើស គ្រឿងញៀនខេត្ត បានចុះបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចភូមិអន្លង់មាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ដោយឃាត់ខ្លួន បានជនសង្ស័យម្នាក់ ឈ្មោះ សៅ ពេជ្រចាន់រ៉ា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិអន្លង់មាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

វត្ថុតាងចាប់បាន រួមមាន៖ ម្សៅគ្រើម សថ្លា ចំនួន ១កញ្ចប់តូច ទម្ងន់ ០,២៦ ក្រាម , ទូរសព្ទ១គ្រឿង , អត្តសញ្ញាណបណ្ណ័ប្រជាជន០១ សន្លឹក និងកាបូបលុយ១ និងប្រាក់រៀល ៤៥០០ រៀល៕

មតិយោបល់