ព័ត៌មានជាតិ

ជិះម៉ូតូសុខៗ ស្រាប់តែប្រកាច់ដួលខ្លួនឯង!

ភ្នំពេញ: បុរសម្នាក់បានជិម៉ូតូមួយគ្រឿងក្នុងទិសដៅពីលិចទៅកើតតាមផ្លូវ៥៩២ស្រាប់តែប្រកាច់ដួលដោយខ្លួនឯងបង្កឲ្យរងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចបណ្តោយផ្លូវលេខ៥៩២ទល់មុខសាលាហ្សារមេន ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ បារាំង អាយុប្រហែល៤០ឆ្នាំ មុខរបរ ធ្វើការនៅក្នុងហ្គារ៉ាសឡានមួយកន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ៣។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពី ពាក់ស្លាកលេខ ភ្នំពេញ 1AM 5543 ជិះក្នុងទិសដៅពីកើតទៅលិតាមបណ្តោយផ្លូវលេខ៥៩២ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ លុះមកដល់ចំណុចទល់មុខនឹងសាលា ហ្សារមេនស្រាប់តែប្រកាច់ដួលតែម្តង ដោយពុំបានបង្កគ្រោះថ្នាក់ដល់អ្នកណានោះឡើយភ្លាមៗនោះប្រជាពលរដ្ឋដែលនៅក្បែរនោះបានរត់មកជួយភ្លាមៗផងដែរ ដោយគេសង្ស័យថាបុរសម្នាក់ប្រហែលជាមានជំងឺឆ្កួតជ្រូកហើយកំពុងតែជិះម៉ូតូសុខៗស្រាប់តែប្រកាច់ដួលតែម្ដង។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានទូរសព្ទទៅអ្នកធ្វើការជាមួយជនរងគ្រោះឲ្យមកយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យផងដែរ៕

មតិយោបល់