ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ១០នាក់ ទៅតុលាការ ពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញៈ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ បានបញ្ជូនជនសង្ស័យចំនួន១០នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួមនិងថ្នាំញៀនចំនួន២៨កញ្ចប់ ប្រភេទម៉ាទឹកកក ។

ជនសង្ស័យទាំង១០នាក់នោះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ មាន៖ ទី១ឈ្មោះ សេង ស៊ុននី ហៅអាខ្មោច ភេទប្រុស អាយុ២៥ឆ្នាំ ,ទី២ ឈ្មោះ សេង ប៊ុនធឿន ហៅអាយ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ទី៣ ឈ្មោះ សេង ស៊ីណាត ភេទប្រុស អាយុ៣២ឆ្នាំ ,ទី៤ ឈ្មោះ ពៅ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានកាលពីវេលាម៉ោង២ និង៣០នាទីរសៀល នៅចំណុចផ្ទះមិនរៀបរយ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ទី៥ ឈ្មោះ ង៉ែត រ៉េឈីត ភេទប្រុស អាយុ១៧ឆ្នាំ ,ទី៦ ឈ្មោះ ស៊ឹម សុខគង់ ភេទប្រុស អាយុ១៧ឆ្នាំ ,ទី៧ ឈ្មោះ ថន ស៊ីយាន ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌទួលគោក ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានកាលពីវេលាម៉ោង២ និង៤០នាទីរសៀល នៅចំណុចលើផ្លូវបេតុង ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ទី៨ ឈ្មោះ សាទ សុខហត្ថា ភេទប្រុស អាយុ២៧ឆ្នាំ ,ទី៩ ឈ្មោះ ភី សុថា ភេទប្រុស អាយុ២៩ឆ្នាំ និងទី១០ ឈ្មោះ ហម សំណាង ភេទប្រុស អាយុ ២៣ឆ្នាំ ត្រូវបានកម្លាំងល្បាតខណ្ឌច្បាអំពៅធ្វើការបង្រា្កបនិង ឃាត់ខ្លួនបានកាលពីវេលាម៉ោង២ និង៤០នាទី រសៀល នៅចំណុចភូមិដើមចាន់១ សង្កាត់ច្បាអំពៅ២ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ៕

មតិយោបល់